រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ធ្វើការឡោមព័ន្ធទីតាំងអាគារខុនដូ មមួយកន្លែងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៥០នាក់ ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤០នាទីល្ងាច ដែលស្ថិតនៅខាងត្បូងក្រុមហ៊ុន ភីហ្សា ខមផានី តាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានមិនច្បាស់ការបានឲ្យដឹងថា ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានឡោមព័ទ្ធនិងឃាត់ខ្លួន ជនជាតិចិនប្រុសស្រីជាង៥០នាក់ ព័ន្ធករណីជំពាក់លុយ ។
និងប្រភពផ្សេងទៀតបានបង្ហើយថាជាករណីចាប់ជំរិត មកពីក្រុងកំពង់សោម ។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំងជាង៥០នាក់ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
0 Comments