គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្គាល់គ្នាតាមហ្វេសបុកល្បួងនារីកម្មកររោងចក្រឡើងឋានសួគ៍បានពីរដង ថែមទាំងចង់ស៊ីដាច់ម៉ូតូរបស់ជនរងគ្រោះទៀតទីបំផុតជាប់ខ្នោះ



រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌដង្កោធ្វេីការឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពលួងលោមនារីម្នាក់យកទៅរួមភេទបានសម្រេចចំនួនពីរលេីក ហើយនិងធ្វើសកម្មភាពបោកយកម៉ូតូរបស់នារីរងគ្រោះជិះគេចខ្លួនទៀតផងករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង ៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២១  នៅតាមបណ្ដោយផ្លូវ១០៤​ នៅសង្កាត់ទៀនខណ្ឌដង្កោ។ 


 ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ សំណាងហៅរតនា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ (ជនសង្ស័យគ្មានសារធាតុញៀន


ចំណែកនារីរងគ្រោះឈ្មោះ ..-អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  


លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ ជាអធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី​ នារីរងគ្រោះ បានលេងហ្វេសបុកឈ្មោះ Chan To Love នៅក្នុងផ្ទះជួល  ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យ​ ហើយនារីរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យដើម្បីរកទិញទូរស័ព្ទបង់រំលោះមួយរឿង​  រួចជនសង្ស័យបានឆាតតបមក​ នារីរងគ្រោះប្រាប់ថារូបគេ ស្រលាញ់ពេញចិត្តនារីរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេនិងអោយទូរស័ព្ទមួយគ្រឿងទៅនារីរងគ្រោះយកប្រើ។ 


លុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី​  ជនសង្ស័យបានឆាតសុំណាត់ជួបនារីរងគ្រោះនៅផ្ទះជួល រួចជនស្ស័យក៏បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះពីផ្ទះជួលទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីនិយាយលួងលោមនារីរងគ្រោះថារូបគេស្រលាញ់នារីរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។ 


រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះមកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  ជនសង្ស័យដេកជាមួយនារីរងគ្រោះដល់ភ្លឺ​ និងបានរួមភេទបានសម្រេចចំនួន២លើកហើយក៏ដឹកនារីរងគ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេងស្ថិតនៅភូមិត្រពាំងថ្លឹងខាងលើវិញ។ 


បន្ទាប់មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទមកលេខនារីរងគ្រោះ បានឲ្យនារីរងគ្រោះអោយជិះម៉ូតូទៅយករូបគេ ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យហើយនារីរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484  ពេលនារីរងគ្រោះទៅដល់ជនសង្ស័យអោយនារីរងគ្រោះអង្គុយពីខាងក្រោយជនសង្ស័យជាអ្នកឌុបម្តង។


ពេលនោះជនសង្ស័យក៏បានឌុបនារីរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ​ ហេីយបានប្រាប់ថានាំនារីរងគ្រោះយកទៅជួបជាមួយនិងឪពុកម្តាយរបស់គេ រួចក៏បានដឹកជនរងគ្រោះដល់ផ្លូវបេតុង៦០ម៉ែត្រ​ ទិសដៅពីកើតទៅលិចស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឃើញមានសភាពស្ងាត់ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់នារីរងគ្រោះអោយចុះទៅរើសពេលនារីរងគ្រោះដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់បាត់ស្រមោល។ 


ពេលនោះដែរនារីរងគ្រោះក៏បានស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចដែលកំពង់ជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ជនសង្ស័យបើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀនស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុប្រវែង៣០០០ម៉ែត្រទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ 


វត្ថុតាងចាប់យក៖ /ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ចំនួន១គ្រឿង , /កាបូបស្ពាយពណ៌សូកូឡា ចំនួន០១/កាបូបតូច ពណ៌សូកូឡាចំនួន១។ 


បច្ចុប្បន្ននេះ​ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់​ 

Post a Comment

0 Comments