គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បងចង់សួរថាប្អូនធ្លាប់បានអាន ឬសិក្សាពីច្បាប់ចរាចរណ៍ពាក់ព័ន្ធការដូរគន្លងផ្លូវដែរឬទេ?


ជូនប្អូនប្រុស បើករថយន្ត Mazda CX-3 ភ្នំពេញ 2BB-2435 បងចង់សួរថាប្អូនធ្លាប់បានអាន ឬសិក្សាពីច្បាប់ចរាចរណ៍ពាក់ព័ន្ធការដូរគន្លងផ្លូវដែរឬទេ? ប្អូនមានដឹងថាការបើកបររបស់ប្អូនរបៀបនេះអាច បង្កគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដទៃដែរឬទេ?


ឬមួយប្អូនមិនខ្វល់ ធ្វើម៉េចឱ្យតែអញបានទៅមុន តាមពីក្រោយឡានពេទ្យ? ដោយឡានបងបើកយឺតៗ ដូច្នេះបងជាន់ហ្រ្វាំងទាន់ ចុះបើសិនបងកំពុងបន្ថែមល្បឿន ហើយប្អូនគេចចូលមកភ្លាមដោយមិនផ្តល់សញ្ញាអញ្ចឹង បងមិនបុកគូទឡានប្អូនទៅហើយទេ?


ឡានបងសុខចិត្តឈប់ឱ្យឡានពេទ្យទៅមុន ទោះបីឡានពេទ្យមិនបានបើកសូរសព្ទសុំផ្លូវក៏ដោយ ហើយក៏មិនបន្ថែមល្បឿនស៊ីពេឡានពេទ្យដែរ។ អ្វីដែលគួរឱ្យហួសចិត្តជាងនេះទៅទៀត ប្អូនបន្ថែមល្បឿនគេចចូលខោកឡានបងបន្ថែមទៀត។ ដោយសារតែឡានបងមានក្មេង មិនចង់ឱ្យគ្នាភ័យ ប្រសិនបងជិះម្នាក់ឯង បងក៏ចង់តាមដើម្បីចង់ឃើញមុខប្អូន ចង់ស្គាល់ប្អូន ណាត់ជួបផឹកកាហ្វេដែរ។


ជាចុងក្រោយ បងសំណូមពរប្អូន ឱ្យពិចារណាលើការបើកបររបស់ខ្លួនឡើងវិញ និងសិក្សាស្វែងយល់បន្ថែមពីច្បាប់ចរាចរណ៍។


Post a Comment

0 Comments