គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ខ្ញុំចង់បង្ហាញជូនបងប្អូនអំពីជីវិតដែលរងការឈឺចាប់ ដោយគ្មានពេលស្រាកស្រាន្តរបស់ស្រីកែវ



នៅថ្ងៃនេះ ខ្ញុំចង់បង្ហាញជូនបងប្អូនអំពីជីវិតដែលរងការឈឺចាប់ ដោយគ្មានពេលស្រាកស្រាន្តរបស់ស្រីកែវ😥


ស្រីកែវបានចាប់កំណើតក្នុងគ្រួសារក្រីក្រមួយ

នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលខ្លួនប្រាណ

របស់នាងទាំងមូលហ៊ុំព័ន្ធដោយជំងឺសើស្បែក

តាំងពីកំណើតមកម្លេះ។ 


ឥលូវនេះ ស្រីកែវមានអាយុ១៣ឆ្នាំហើយ ដោយ

ស្ថានភាពជំងឺស្បែករបស់នាង បានធ្វើឲ្យនាងរង

ការឈឺចាប់គ្មានលុះថ្ងៃនោះទេ។ ស្រីកែវរមាស់

ខ្លាំងណាស់ ហើយស្បែករបស់នាងទៀតសោធ

គឺប្រេះចេញឈាមស្ទើគ្រប់កន្លែងផងដែរ។  


រយៈពេល២ឆ្នាំហើយ ដែលខ្ញុំព្យាយាមគ្រប់

បែបយ៉ាងដើម្បីរកថ្នាំ ព្រមទាំងបញ្ជូននាង

ទៅព្យាបាលតាមមន្ទីរពេទ្យនានា តែវាគ្មាន

ប្រសិទ្ធភាពនោះទេ ដោយសារតែជំងឺនេះ

ជាជំងឺតំណរពូជ (ហ្សែនពីគ្រួសារ។  


យ៉ាងណាមិញ  អ្វីដែលជាក្តីបំណងប្រាថ្នារបស់

ខ្ញុំនោះ គឺគ្រាន់តែចង់ឃើញនាង មិនរមាស់ពេក

មិនឈឺចាប់ពេក ហើយអាចញុំា ដេកពួនបាន

ស្រួលនឹងគេខ្លះ..... តែកំឡុងពេល១៣ឆ្នាំមក

នេះ មានពេលតិចតួចណាស់ ដែលនាងអាច

មានស្នាមញញឹមនឹងគេ។


ខ្ញុំទទួលស្គាល់ថានាង ត្រូវបានគេរើសអើង មិន

ចង់នៅជិត ដោយព្រោះតែជំងឺរបស់នាង តែខ្ញុំ

សូមបញ្ជាក់ជូនបងប្អូនថា ជំងឺប្រភេទនេះ គឺវា

មិនឆ្លងនោះទេ.....ដូច្នេះចូរយើងទាំងអស់គ្នា

កុំខ្លាចរអានាងអី។  


ខ្ញុំស្រឡាញ់ស្រីកែវ និងអាណិតនាងខ្លាំងជាងគេ

ខ្ញុំគ្រាន់តែចង់ឲ្យនាងបានធូរស្បើយពីការឈឺចាប់

ពីជំងឺរបស់នាងខ្លះ។  


ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

=ផន ផល្លា=


Post a Comment

0 Comments