ប្រទេសមានច្បាប់ គ្រួសារមានវិន័យ សិទ្ធិរបស់បុគ្គលម្នាក់ៗ ត្រូវបានកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសជាតិ អ្វីៗត្រូវស្ថិតក្រោមច្បាប់កំណត់ ( ច្បាប់គឺជាច្បាប់) ក្នុងនាមជាអ្នកអាជីពត្រូវដឹងអោយបានច្បាស់នៃច្បាប់ស្តីពីរបបសារពត៌មាន៖
មាត្រា០៧៖ សមាគមអ្នកសារព័ត៌មាននីមួយៗ ត្រូវតាក់តែងក្រមសីលធម៌ដើមី្បអនុវត្តក្នុងសមាគមរបស់ខ្លួន ដែលអ្នកសារព័តមានមាន កាតព្វកិច្ច គោរព គោល ការណ៍ ចាំ បាច់ ជាអាទិ៏ដូចតទៅ :
- គោរពសច្ចធម៌ និងគោរពសិទិ្ធយល់ដឹងនូវសច្ចធម៌របស់សាធារណជន។
- ត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យត្រឹមត្រូវ និងសមស្រប តាមគតិយុត្តិធម៌។
- ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬ កែ បន្លំ ឯកសារ ផេ្សងៗ ឡើយ ។
- ប្រើវិធីសុចរិតត្រឹមត្រូវដើមី្បសែ្វងរកដំណឹង រូបថត និងឯកសារផេ្សងៗ។
- ត្រូវធ្វើការកែតម្រូវនូវព័ត៌មានណាដែលចេញផ្សាយរួចហើយៗមានលក្ខណៈមិនជាក់លាក់ និងនាំឲ្យមាន ការយល់ច្រឡំ។
- ត្រូវចៀងវាងការផ្សព្វផ្សាយព័ត៌មាន ដែលញុះញង់ឲ្យមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនាមតិ ឬនិន្នាការនយោបាយ ដើម កំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត។
- ត្រូវគោរពសិទិ្ធ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល។
- ត្រូវគោរពអោយបានហ្មត់ចត់ តាមក្បួនវេយ្យាករណ៍ក្នុងការសរសេរអត្ថបទ។
- ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។
- ហាមរំលោភលើសិទិ្ធ ដើមី្បមានការជំនុំជំរះក្តីដោយយុត្តិធម៌របស់បុគ្គលម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
- ត្រូវចាត់ទុកចំណុចដូចខាងក្រោមនេះ ជាការរំលោភដ៏ធ្ងន់ធ្ងរខាងផែ្នកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន :
- ការលួចចម្លងគំនិត ឬស្នាដៃរបស់អ្នកដទៃមកដាក់ថាជារបស់ខ្លួន
- បន្លំអោយគេយល់ខុសដូចជា ការសរសេរបញ្ឆិតបញ្ឆៀងដើមី្បអោយអ្នកអានមានការសង័្សយដោយ អយុត្តិធម៌លើបុគ្គលណាម្នាក់ ក្រុម បក្សណាមួយ
- ការមួលបង្កាច់ បរិហាកេរ្តិ៏ និងការជេរប្រមាថ
- ការទទួលសំណូកក្នុងបែបណាមួយ ប$ការជំរិតយកប្រាក់ ដើមី្បជាថ្នូរនឹងការបោះពុម្ពផ្សាយ ឬមិនបោះ ពុម្ពផ្សាយនូវព័ត៌មានណាមួយ។
មាត្រា១០៖ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មាន ណា មួយ ដែល មាន លក្ខណៈ ខុស ពី ការពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារអោយសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូរ រ បស់ ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវ ចុះ ផ្សាយ ក្នុង រយៈពេល ប្រាំពីរថៃ្ង(៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឲ្យកែតម្រូវ ឬឆ្លើយតប។
ចំពោះ ករណី ដែល ពាក់ ព័ន្ធ ដល់ បុគ្គល សាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬ ក៏ យក មក ចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះ គឺជាការមួល បង្កាច់ដែលច្បាប់ហាមឃាត់។
បើតុលាការរកឃើញថា ការ ផ្សាយ ណា មាន លក្ខណៈ ខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការ អាចបង្គាប់អោយសារព័ត៌មាននោះ :
- ចុះផ្សាយនូវការកែតម្រូវ ឬ
- សងជម្ងឺចិត្ត ឬ
- ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និង អត្ថបទដែលបានចាត់ទុកថា ជា អត្ថបទ ធ្វើ អោយ ខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះ តុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀតក៏បាន។
ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជា ឲ្យ បិទ ផ្សាយសេចក្តី សំរេច របស់ ខ្លួន នៅ ទីកនែ្លងទាំងឡាយ ដែលតុលាការនឹងបញ្ជាក់ ដោយឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយហើយតុលាការអាចចុះផ្សាយ សាលក្រម នេះ ក្នុង សារ ព័ត៌មាន មួយ ឬច្រើន និងឲ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត ។
និង ច្បាប់រដ្ឋធម្មនុញ្ញ ៖
មាត្រា៣១៖ ព្រះរាជាណាចក្រ កម្ពុជា ទទួល ស្គាល់ និង គោរព សិទ្ធិ មនុស្ស ដូច មាន ចែង ក្នុង ធម្មនុញ្ញ នៃ អង្គការ សហប្រជាជាតិសេចក្ដី ប្រកាស ជា សកល ស្ដី ពី សិទ្ធិ មនុស្ស និង កតិកាសញ្ញា ព្រម ទាំង អនុសញ្ញា ទាំងឡាយ ទាក់ ទង ទៅ នឹង សិទ្ធិមនុស្សសិទ្ធិ នារី និង សិទ្ធិ កុមារ។
ប្រជាពលរដ្ឋ ខ្មែរ មាន ភាព ស្មើគ្នា ចំពោះ មុខ ច្បាប់ មាន សិទ្ធិ សេរីភាព និង ករណីយកិច្ច ដូច គ្នា ទាំងអស់ ដោយ ឥត ប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការ នយោបាយ ដើម កំណើត ជាតិ ឋានៈ សង្គម ធនធាន ឬ ស្ថានភាពឯ ទៀត ឡើយ។ ការ ប្រើ សិទ្ធិ សេរីភាព ផ្ទាល់ ខ្លួន របស់ បុគ្គល ម្នាក់ៗ មិន ត្រូវ ឲ្យ ប៉ះពាល់ ដល់ សិទ្ធិ សេរីភាព អ្នក ដទៃ ឡើយ។ការ ប្រើ សិទ្ធិ សេរីភាព នេះ ត្រូវ ប្រព្រឹត្ត តាម ល័ក្ខខ័ណ្ឌ កំណត់ ក្នុង ច្បាប់។
មាត្រា៤០៖ សេរីភាព ក្នុង ការ ដើរ ឆ្ងាយ ជិត និង តាំង ទី លំនៅ ក្នុង ស្ថានភាព ស្រប ច្បាប់ របស់ ប្រជាពលរដ្ឋ ត្រូវ បាន គោរព។ប្រជាពលរដ្ឋ ខ្មែរ អាច ចេញ ទៅ តាំង ទី លំនៅ នៅ ប្រទេស ក្រៅ ឬ វិល ត្រឡប់ មក វិញ បាន។
ការ រក្សាសិទ្ធិ មិន ឲ្យ រំលោភ លើ លំនៅឋាន និង អាថ៌កំបាំង នៃ ការ ឆ្លើយ ឆ្លង តាម លិខិត តាម សារ ទូរលេខ ទូរពុម្ព ទូរគមន៍ និងតាម ទូរស័ព្ទ ត្រូវ បាន ធានា។
ការ ឆែកឆេរ លំនៅឋាន សម្ភារៈ វត្ថុ និង លើ រូប បុគ្គល ត្រូវ ធ្វើ ឱ្យ ស្រប នឹង បញ្ញត្តិ ច្បាប់។
មាត្រា៤១៖ ប្រជាពលរដ្ឋ ខ្មែរ មាន សេរីភាព ខាង ការ បញ្ចេញ មតិ របស់ ខ្លួន សេរីភាព ខាង សារព័ត៌មាន សេរីភាព ខាង ការបោះពុម្ព ផ្សាយ សេរីភាព ខាង ការ ប្រជុំ។ ជន ណា ក៏ ដោយ មិន អាច ឆ្លៀត ប្រើ សិទ្ធិ នេះ ដោយ រំលោភ នាំ ឱ្យ ប៉ះពាល់ ដល់កិត្តិយស របស់ អ្នក ដទៃ ដល់ ទំនៀមទម្លាប់ ល្អ របស់ សង្គម ដល់ សណ្ដាប់ធ្នាប់ សាធារណៈ និង ដល់ សន្តិសុខ ជាតិ បាន ឡើយ។របប សារព័ត៌មាន ត្រូវ រៀបចំ ឡើង ដោយ ច្បាប់។
អរគុណសន្តិភាព ត្រូវតែគោរពច្បាប់ កុំព្រោះតែផលប្រយោជន៌ផ្ទាល់ខ្លួន បំផ្លាញអ្នកដ៏ទៃដោយបំពានច្បាប់ ៕
0 Comments