ដូនពេញ៖ នៅរសៀលថ្ងៃសៅរ៍៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី ដល់ម៉ោង១៨:៣០នាទី ដោយបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានការដឹកសំភារៈដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ចំនួន០៤ទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឲ្យលោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់ដែលរាយការណ៍ពី្រជាពលរដ្ឋល្អ។
ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបេីក និងទីតាំងចំនួន០១ (បិទទ្វា)។
+ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣,៥៤ សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ២៧គ្រឿង និងម៉ូនីត័រចំនួន ២៧ ទូរទស្សន៍ចំនួន ។
ទីតាំងទី២ អប់រំណែនាំ(ព្រោះមិនមានសកម្មភាព) ទីតាំងទី៣ បិទទ្វា និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍ ០១ និងកុំព្យូទ័រចំនួន១១ គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕
0 Comments