គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបីទីតាំងក្នុងខណ្ឌមានជ័យមិនចូលរួមទប់ស្កាត់និងការពារការរីករាលដាលជំងឺឆ្លង



រាជធានីភ្នំពេញ៖ កន្លែងល្បែងស៊ីសងហ្គេមបាញ់ត្រីចំនួនបីទីតាំងក្នុងខណ្ឌមាន ជាចំណុចប្រមូលផ្តុំក្មេងទំនើង ជនប្រើប្រាស់គ្រឿងញៀន និង ជនល្មើសដែលប្រព្រឹត្តបទល្មើសទៅសម្ងំលាក់ខ្លួនយ៉ាងសុខស្រួល 


.ទីតាំងហ្គេមបាញ់ត្រីនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ច្រកចូលតាមហាងឱរាកាហ្វេចំងាយប្រហែលជា៥០ម៉ែត្រ ដែលបានបើកទទួលភ្ញៀវក្មេងទំនើងជាច្រើន ដែលសង្ស័យថាសុទ្ធតែក្រុមញៀនថ្នាំទៀតផង 


ទីតាំងហ្គេមបាញ់ត្រីនៅច្រកចូលមុខផ្សារទំនើបសុវណ្ណា ភូមិក្រោម សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានបើកដំណើរការទទួលជនប្រើប្រាស់គ្រឿងញៀនជាច្រើន 


ទីតាំងហ្គេមបាញ់ត្រីនៅខាងឈាបនដ្ឋានក្រោយវត្តស្ទឹងមានជ័យ ភូមិមច្ឆា សង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ ជាកន្លែងទទួលក្រុមប្រព្រឹត្តបទល្មើសផ្សេងៗ ដើម្បីសម្ងំលាក់ខ្លួន 


គួររំលឹកផងដែរកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត១៩ ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា (កូមេត្រុងដោយឡែកទីតាំងល្បែងស៊ីសង ហាក់មិនញញើតនឹងគោរពច្បាប់ របស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលទាល់តែសោះ 


មហាជនសូមសំណូមពរដល់លោក ម៉េង វិមានតារា អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ មេត្តាជួយចុះត្រួតពិនិត្យ និង មានវិធានចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីទាំង៣កន្លែងនេះផង ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន 

Post a Comment

0 Comments