គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មនុស្ស៧នាក់ស្លាប់ ក្នុងករណីក្រឡាប់រថយន្ត នៅស្រុកដងទង់ ខេត្តកំពត



(កំពត) យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានបានឱ្យដឹងថា រថយន្តរបស់រងគ្រោះ បានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិចបើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រឡាប់ចូល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់តែម្តង។


ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ។


សម្រាប់ព័ត៌មានលម្អិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្តនៅពេលក្រោយ៕

Post a Comment

0 Comments