គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ចម្លើយរបស់ជនសង្ស័យដែលជាឃាតករបានធ្វើសកម្មភាពរំលោភនិងសម្លាប់យុវតីសិស្សនៅកំពង់ចាម



ខេត្តកំពង់ចាម ៖កំលាំងសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលចំការអណ្តូង និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  ដោយមានការសម្របសម្រួលចង្អុលបង្ហាញនិតិវិធីផ្ទាល់ ដោយ លោក ព្រះរាជអជ្ញារងសុធា ពិសិដ្ឋ តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានបើកការស្រាវជ្រាវចុះឃាត់ខ្លួនជនសង្ស័យដែលបានរំលោភនារីសិស្សសាលាម្នាក់បណ្តាលអោយស្លាប់បាត់បង់ជីវិត

-ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

-ជនរងគ្រោះមានឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។


តាមការរៀបរាប់ពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មាន ពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថាបានបាត់មិត្តភក្តិម្នាក់ (ជនរងគ្រោះដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅចំណុចកើតហេតុខាងលើ។ 


បន្ទាប់មកសមត្ថកិច្ច្ចបានចុះទៅដល់កន្លែងកើតហេតុ យើងបានបង្កើតគណៈកម្មការពិនិត្យសាកសព គឺពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់  និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមសព នៅចម្ងាយប្រហែល៥ម៉ែត្រពីសពមានម៉ូតូ ០២គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CS-2474 លេខ ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខភ្នំពេញ1K-0961 ដែលយើងសង្ស័យថាជាម៉ូតូរបស់ជនល្មើស។


បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការណ៍ជាមួយកម្លាំងជំនាញខេត្ត រួមទាំងការចូលរួមពីលោក  ព្រះរាជអជ្ញារងសុធាពិសិដ្ឋ តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តធ្វើការស្រាវជ្រាវ យើងកំណត់មុខសញ្ញាបានចំនួន០១នាក់ឈ្មោះ ម៉ាប់ កំសត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម តែមុខសញ្ញាបានគេចខ្លួនបាត់ពីលំនៅដ្ឋាន លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាលម៉ោង១៤ និង ១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត ដោយមាការសម្របសម្រួលពីលោកព្រះរាជអជ្ញារងសុធា ពិសិដ្ឋ តំណាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពងលចាមហើយដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ ធ្វើការបង្ក្រាប់បានមុខសញ្ញាឈ្មោះ ម៉ាប់ កំសត់នៅចំណុចវត្តក្នុងភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយធ្វើការនាំមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរចាត់ការតាមនិតិវីធីក្រោយមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ សម្លាប់ជនរងគ្រោះពិតមែន 


ដោយនៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម្នាក់ឯង បញ្ចាស់ទិសគ្នា ជាមួយជនរងគ្រោះ ហើយឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏បត់ម៉ូតូជិះតាមពីក្រោយ មកដល់ចំណុចចំការពោត បានវ៉ាម៉ូតូជនរងគ្រោះហើយបានឈប់ម៉ូតូ ពាំងផ្លូវ ពេលនោះជនរងគ្រោះ ឈប់ម៉ូតូជនសង្ស័យបានដកសោរម៉ូតូជនរងគ្រោះ ហើយចាប់គ្រៀក កជនរងគ្រោះ ពេលជនរងគ្រោះព្យាយាមស្រែកអោយគេជួយ តែស្រែកមិនរួច ហើយបានអូសចូលក្នុងចំការពោត វាយមួយដៃចំមាត់ ទើបចាប់អូសចូលទៅក្នុងទៀត បានចម្ងាយប្រហែល១០ម៉ែត្រពីផ្លូវលំ ជនសង្ស័យបានដោះអាវខាងក្រៅរបស់ជនរងគ្រោះរឹតក និងខ្ទប់មាត់ ជនរងគ្រោះបណ្តាលអោយសន្លប់ ហើយខ្លួនបានស្រាតខោជនរងគ្រោះ មកចងជើងទាំងពីរ ហើយរត់ទៅបណ្តើម៉ូតូទាំងពីរគ្រឿងមកលាក់ក្នុងព្រៃពោត និងយកទូរស័ព្ទជនរងគ្រោះ០១គ្រឿង ម៉ាក OPPO រួចស្រាយខោធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសំរេច រួចយកដើមពោតរុកចូលក្នុងប្រដាប់ភេទជនរងគ្រោះទៀត  


ពេលនោះមានបងប្អូនជនរងគ្រោះជិះម៉ូតូតាមផ្លូវស្រែកហៅថា អាជូអើយៗ ខ្លួនបានយកខោជនរងគ្រោះមករិតកបន្ថែមទៀត ដោយមិនឃើញជនរងគ្រោះដកដង្ហើម ហើយឃើញមានភ្លើងពិលចាំង លើស្លាកលេខម៉ូតូ ទើបខ្លួនភ័យហើយរត់គេចខ្លួនចោលម៉ូតូនៅកន្លែងកើតហេតុ ហើយដើរទៅឡើងជិះរថយន្តឈ្នួល នៅផ្សារតាំងគោក ដើម្បីគេចខ្លួនទៅភ្នំពេញ ហើយយកទូរស័ព្ទលក់នៅភ្នំពេញបានតម្លៃ២០ម៉ឺនរៀល ហើយទិញខោអាវថ្មី (ខោអាវធ្វើសកម្មភាពបានដោះបោសចោសក្នុងធុងសម្រាមនៅភ្នំពេញរួចជិះរថយន្ដឈ្នួលត្រលប់មកផ្ទះវិញ មកពួនសំងំក្នុងវត្តប៉ាង ស្ថិតនៅក្នុងភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ទើវសមត្ថកិច្ចចាប់ខ្លួនតែម្តង 

Post a Comment

0 Comments