គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ពាក់ព័ន្ធនឹងករណីនាំអាវុធឆ្លងដែនខុសច្បាប់នៅព្រំដែនថៃ!



បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី ២៤ខែ វិច្ឆិការ ឆ្នាំ២០២១ កម្លាំងអង្គភាពខេមរ:ភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធមួយចំនួននៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋបានប្រទះឃើញក្នុងចម្ការតាង៉ែនភូមិអូរំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២១ រួមមានចំនួន ៥៣ ដើមហើយក៍រាយការទៅសមត្ថកិច្ចក្នុងនោះរួមមាន ៖

-អាវុធ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់

-អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់ ។

លើកទី០២

 (AK47 ៥០​ដើម M79 ចំនួន​៣​ដើម​) និង​បង់​AK47 ចំនួន​៤៧​បង់ ។​

​យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ឈាន​ដល់ការឃាត់ខ្លួន​បាន​មុខសញ្ញា​ជនសង្ស័យចំនួន០៧នាក់ ក្នុងនោះ÷

១.​លៀង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មន្ត្រី​ការិយាល័យ​ពលករ​ខ្មែរ​ក្រៅប្រទេស នាយកដ្ឋាន​វិនិយោគឯកជន​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។ 

២.​ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​យោធា​នៅ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស ក្រសួង ការពារជាតិ ។

 ៣.​ព្រិន្ទបាលឯក វី វិ​ន​ហាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ យោធា​នៅ​សឹក​រង​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​

៤.​ប៉ុល នី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ អតីត​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹង​រក​បាត់ដំបង ក​៥ កងទ័ពជើងគោក​។​

៥. ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ណោ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នាយករង​ឃ្លាំង​សម្ភារ​បច្ចេក​ទស​(K4)​អគ្គនាយកដ្ឋាន​សម្ភារ បច្ចេកទេស​ក្រសួងការពារជាតិ​។​

៦.​វរសេនីយ៍ឯក យូ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មន្ត្រី​បម្រើ​ការងារ​នៅ​អគ្គនាយក ដ្ឋា​ន​សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ ។ 

៧.​វរ​សេនីយ​ទោ ព្រហ្ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មន្ត្រី​បំរើការ​ងារ​នៅ អគ្គនាយកដ្ឋាន​សំភារ​:​បច្ចេកទេស​ក្រសួងការពារជាតិ ។


បច្ចុប្បន្ន ជនសង្ស័យទាំង ៧ នាក់ត្រូវបានអង្គភាពនាំខ្លួនយកទៅសួរនាំតាមផ្លូវច្បាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Post a Comment

0 Comments