គេហទំព័រ មួយរៀល

ក្មួយ​ប្រុស​ឈ្មោះ​ ​គង់​ សីហា ទទួលអំណោយពីឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

 


បន្ទាយស្រី ខេត្តសៀមរាប៖ ដោយមើលឃើញពីការលំបាកតាមរយៈរូបថតរបស់ក្មួយសីហា កាលពីថ្ងៃទី២ ខែវិច្ឆិកា តាមប្រព័ន្ធបណ្តាញសង្គម, ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតំណាង ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កៅ ថាច មាន៖

១/ សៀវភៅសរសេរ ២០០ទំព័រ  ចំនួន ២០ក្បាល និង១៦០ទំព័រ ចំនួន១០ក្បាល

២/ប៉ិច  ចំនួន១ប្រអប់

៣/ ខ្មៅដៃ ចំនួន១ប្រអប់

៤/ជ័រលុប ចំនួន១ឈុត

៥/កាតាប ០១

៦/បន្ទាត់មួយប្រអប់

៧/ខ្សែរសម្រាប់ព្យួរកាត ចំនួន២

៨/អង្ករ៥០គីឡូ

៩/កូនកង់ចំនួន១គ្រឿង និង

១០/ ថវិការ ចំនួន២លានរៀល ជូនដល់ក្មួយ​ប្រុស​ឈ្មោះ​ ​គង់​ សីហា​ អាយុ​៧ឆ្នាំ​ ស្ថិត​នៅ​ភូមិ​ត្មាត​ពង​ ឃុំ​រុន​តាឯក​ ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប​ ដើម្បីជួយសម្រួលដល់ភាពលំបាកក្នុងគ្រួសាររបស់ក្មួយប្រុស។ បន្ថែមលើនេះ ឯកឧត្តម កៅ ថាច បានអោយក្រុមការងារស្រាវជ្រាវបន្តរកបន្តរកក្មួយៗដែលស្ថិតក្នុងស្ថានភាពលំបាកដូចក្មួយ គង់ សីហា ដើម្បីឯកឧត្តម កៅ ថាច អាចធ្វើការជួយឧបត្ថម្ភទាំងសម្ភារៈ ក៏ដូចជាថវិកាផងដែរ៕

Post a Comment

0 Comments