អបអរសាទរខួបបីឆ្នាំដែលល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ



អង្គការយូណេស្កូ UNESCO កាលពីថ្ងៃ២៨ វិច្ឆិកា ២០១៨ បានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោក នាទីក្រុងព័រល្វី (Port Luis) ប្រទេសម៉ូរីស (Mauritius) ។


ការដាក់បញ្ចូលវប្បធម៌ សិល្បៈ ស្មាដៃប្រវត្តិសាស្រ្តនានារបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូបន្តបន្ទាប់មកនេះ គឺជាថែរក្សានិងអភិរក្សរាល់ស្មាដៃវប្បធម៌របស់ខ្មែរនិងជាការផ្សព្វផ្សាយអ្វីដែលកម្ពុជាយើងមានទៅកាន់ពិភពលោកកាន់តែទូលំទូលាយឡើង។


បុព្វបុរសខ្មែរបានសន្សល់នូវស្មារដៃសិល្ប វប្បធម៌ ប្រាង្គប្រាសាទរាប់មិនអស់ទំាងរូបីនិងអរូបី ដូច្នេះសូមបងប្អូនកូនក្មួយ ចូលរួមថែររក្សារាល់កេរដំណែលដ៍វិសេសវិសាលជាតិយើងដែលគ្មានអ្វីប្រៀបបានទំាងនោះ ឲ្យស្ថិតស្ថេរគង់វង្ស ជាការរក្សាអត្តសញ្ញណជាតិ ដួងព្រលឹងខ្មែរ និងជាការទាក់ទាញអ្នកទេសចរបរទេសឲ្យមកទសន្សនាប្រទេសយើងកាន់តែច្រើនឡើងផងដែរ៕

Post a Comment

0 Comments