រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោង ១៧:០០នាទី ក្នុងថ្ងៃទី១៩ វិច្ឆិកា ២០២១នេះ នៅតាមទីតាំងសប្បាយភាពព្រះរាជពិធីបុណ្យអុំទូកនេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់ បានមកលេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ។
ពិសេសសួនច្បារ មុខព្រះបរមរាជវាំង បើធៀបនឹងថ្ងៃទី១ ឃើញថាមានការកើនឡើងគុណនឹងពីរ ក្នុងនោះ សាលារាជធានីភ្នំពេញក៏បានសម្រេច បិទផ្លវលេខ ១៤៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ ៕
0 Comments