គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

តើពិតដែរឬទេ? មន្ត្រីនគរបាលចេញលិខិតអញ្ជើញពលរដ្ឋមកជួបមេឆ្នោតធំ



ខេត្តបាត់ដំបង៖ យោងតាមលិខិតរដ្ឋបាលអញ្ជើញលោក វិន ញ៉ាច រស់នៅភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងអោយចូលមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នាម៉ោង០៨និង៣០នាទីព្រឹក ជាកំណត់ ដើម្បីជួបមេឆ្នោតធំមកពីខេត្តបាត់ដំបង ដែលមានលោកអនុសេនីយ៍ឯក ម៉ី រតនា នាយប៉ុស្តិ៍រងចេញលិខិតនិងមានភារៈកិច្ចទទួល 


មហាជនពិតជាមានចម្ងល់ចំពោះមេឆ្នោត ចង់ជួបប្រជាពលរដ្ឋថា តើមានបញ្ហាអ្វីខ្លះពាក់ព័ន្ធទើបលោកនាយប៉ុស្តិ៍រង ចេញលិខិតអញ្ជើញអញ្ចឹងតើលោកវិនញ៉ាចធ្លាប់រកស៊ីជាមួយមេឆ្នោតឬក៏មេឆ្នោតចង់ជួបចាប់ផ្តើមរកស៊ីជាមួយប្លែកត្រង់មុខរបររបស់លោកវិន ញ៉ាច មិនបានបញ្ជាក់ជាកសិករឬមន្ត្រីរាជការទេ 


គោលនយោបាយភូមិសង្កាត់ឃុំសុវត្ថិភាពថ្មីទាំង៧ចំណុចនិងច្បាប់ផ្សេងៗ មន្ត្រីរាជការហាក់ដូចមិនយកចិត្តទុកដាក់ក្នុងការអនុវត្តសោះ 


មហាជនសូមសំណូមពរដល់ថ្នាក់ដឹកនាំពង្រឹងវិន័យការអនុវត្តន៍ច្បាប់របស់មន្ត្រីរាជការ ក្នុងការយកតួនាទីមុខងារសាធារណៈ ទៅបំរើប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយបំផ្លាញសង្គមជាតិ ដូចពាក្យថា ( ភ្លើងឆេះផ្ទះដោយសារកន្ទុយបារី ត្រីស្អុយមួយធុំក្លិនស្អុយមួយត្រក ) ចំណុចអវិជ្ជមានតូចៗនេះដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល 

Post a Comment

0 Comments