នារសៀល ថ្ងៃច័ន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០២ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៤៩E0 ផ្លូវលេខ៨៤ កែងព្រះស៊ីសុវត្ថិសង្កាត់ស្រះចក និង ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មទី២ ខណ្ឌដូនពេញ បានធ្វើសកម្មភាព លបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ និង បានដកហូតសំភារៈមួយចំនួន យកមករក្សារទុកនៅ សាលាខណ្ឌដូនពេញ ក្រុមការងារបានសម្រេចបិទទ្វាចាក់សោរផ្ទះ ទីតាំងខាងលើជា ស្ថានពរក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
0 Comments