មនុស្សចំនួន០៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយលាយអាកុលជាមួយនឹងភេសជ្ជៈផឹកក្នុងមណ្ឌលចត្តាឡីស័ក!




ប៉ោយប៉ែត៖ ពលករខ្មែរចំនួន០៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយពីពួកគេបានយកអាកុលលាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចផឹកនៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ 


ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅមណ្ឌលចត្តាឡីស័ក កូបធំសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន២២នាក់ បានកំពុងធ្វើចត្តាឡីស័ក ហើយពួកគាត់បានយកអាកុលលាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចនាំគ្នាផឹកហើយភ្លាមនោះ បានស្លាប់នៅកន្លែងកើតហេតុចំនួន០៣នាក់ និង០៣នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ក្រោយដឹកដល់មន្ទីរពេទ្យ 


បើតាមការបញ្ជាក់ពីក្រុមមន្រ្តីដែលកំពុងប្រចាំការនៅកន្លែងមណ្ឌលចត្តាឡីស័កខាងលើនេះ បានឲ្យដឹងថា ពលករខ្មែរទាំង២២នាក់នេះ ទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានឲ្យពួកគេសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលខាងលើនេះ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែដោយសារតែស្រែកឃ្លាននៅគ្រឿងស្រវឹង ពួកគេបាននាំគ្នាយកអាកុលមកផឹក បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រួពេទ្យហាមមិនឲ្យពួកគេយកស្រាចូល 


យ៉ាងណាក៏ដោយ ក្នុងចំណោមពលករខ្មែរទាំង២២នាក់នោះ គឺ០៦នាក់បានស្លាប់ ហើយអ្នកផ្សេងទៀតបានកំពុងសង្រ្គោះនៅមណ្ឌលសុខភាពក្រុងប៉ោយប៉ែត មណ្ឌលសុខភាពក្រុងសេរីសោភណ្ឌ និងខ្លះទៀតបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប 


Post a Comment

0 Comments