គេហទំព័រ មួយរៀល

ចាប់ខ្លួនអ្នកទោសបានម្នាក់ទៀតហើយ ជាមេក្លោងហែកគុកនៅខេត្តស្ទឹងត្រែង



ខេត្តស្ទឹងត្រែង៖ នគរបាលបានឲដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថាមេក្លោងដែលហែកគុក ចាប់ខ្លួនបានហើយ ខណៈអ្នកទោសចំនួន ៣នាក់ផ្សេងទៀត កំពុងបន្ដស្រាវជ្រាវតាមតាមចាប់ខ្លួនយកមកវិញ បន្ទាប់ពីពួកគេចំនួន ៧នាក់ បាននាំគ្នាហែកគុកកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ចាប់ខ្លួនបានមកវិញមានចំនួន ៤នាក់។


អ្នកទោនេះមានឈ្មោះ ចាក់លី ចឺតាលី ជាប់ទោសមួយជីវិត ពីបទជួញដូរគ្រឿងញៀន។ អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញនៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 


មេក្លោងរូបនេះ ជាអ្នកផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយក្រហាយទឹក និងនៅក្នុងព្រៃថែមទៀតផង៕


Post a Comment

0 Comments