គេហទំព័រ មួយរៀល

គ្មានល្បែងស៊ីសងទេចាក់សោរបិទទ្វារទុកចោលយូរមកហើយ មិនច្បាស់ចេះតែផ្សាយដែរ



សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសបុកផេកមួយ​ ដែលបានចុះផ្សាយថាមានករណីបើកលេងល្បែងស៊ីសងគ្រប់ប្រភេទនិងក្មេងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ចំនួន០២ទីតាំងស្ថិតនៅខាងលិចផ្សារសាមគ្គី នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ ជាក់ស្តែងទីតាំងនោះត្រូវបានបិទទ្វារជាយូរមកហេីយ​ មិនមានលួចបេីកលេងល្បែងដូចការចុះផ្សាយនោះទេ​ 

  

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានផ្តល់ព័ត៌មានដល់អធិការដ្ឋាននគបាលខណ្ឌទួលគោក​ ចាត់កម្លាំងចុះដល់ទីតាំងដេីម្បីធ្វេីការត្រួតពិនិត្យជាក់ស្តែង​ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ 


  -ទីតាំងផ្ទះលេខ៦៦ ផ្លូវលេខ១១៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ សួស ហេងលាន ភេទប្រុស អាយុយ២២ឆ្នាំ ជនជាតិខ្មែរ 

  -ទីតាំងផ្ទះលេខ៩៩ ផ្លូវ១២២ ក្រុមទី៤៧ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ចាក់សោរបិទទ្វារចោល) 


ក្រោយពីបានធ្វេីការត្រួតពិនិត្យរួចរាល់បានឱ្យដឹងថា​ ទីតាំងខាងលេីបានបិទទ្វារជាយូរមកហេីយ​ ហេីយមិនមានលួចបេីកលេងល្បែងភ្នាល់ស៊ីសង និងក្មេងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននោះទេ​ 

Post a Comment

0 Comments