គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មនុស្សប្រុសស្រីជិត១០០នាក់​ ត្រូវកម្លាំងចម្រុះ​ខណ្ឌទួលគោក​ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ​ចុះបង្ក្រាប​ និងឃាត់ខ្លួននៅ​ភោជនីយដ្ឋានDM ដដែលល្មើសវិធានការរដ្ឋបាល



(ភ្នំពេញ)៖ កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌទួកគោល​ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ​ នាវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានធ្វេីការឆ្មក់បង្ក្រាបទីតាំងភោនីយដ្ឋានមួយកន្លែងដែលមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក​ ដែលលួចបើក ការ៉ាអូខេ រាំលេងកម្សាន្ត​ ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦៧នាក់​ ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួចបើកបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន និងមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុំ ព័ទ្ធ ខណះពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកសុីច្រៀងសប្បាយនៅខាងក្នុងភោនីយដ្ឋាននេះល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រីចំនួន៦៧នាក់ត្រូវបានកម្លាំងគណះបញ្ជាការឯកភាព ឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋាននេះតែម្តង ។

​យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្តិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្តិបុគ្គលនិងសង្គម​ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអោយភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងដើម្បីរក្សារអោយបានជាដាច់ខាតនូបគម្លាតសុវត្តិភាព បុគ្គលនិងសង្គម និងដើម្បីធានាអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ដោយត្រូវចៀសវាងប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩។

​ សូមបញ្ជាក់ថា ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែ ភោជនីយ៍ដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ី យ៉ាងសប្បាយ ល្មើសនិងវិធានការសុខាភិបាល និង សេចក្តី ណែនាំ របស់ រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យ មានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩។

បច្ចុប្បន្នមនុស្សប្រុសស្រីទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Post a Comment

0 Comments