រាជធានីភ្នំពេញ៖ សមាជិកក្រុមគ្រួសារនៅហាង៩៩៩ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលរងការបាញ់គម្រាមនិងវ៉ៃចុងភៅក្នុងហាងកាលពីថ្ងៃម្សិលមិញ នៅយប់ថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១នេះ មិនហ៊ានចូលស្នាក់នៅកន្លែងកើតហេតុ ដោយមានការភ័យខ្លាចជនសង្ស័យមកធ្វើសកម្មភាពម្តងទៀត ។
យោងតាមជនរងគ្រោះបានឲ្យដឹងថា បាននាំគ្នាមកខាងមុខប៉ុស្តិ៍នគរបាលព្រែកតាសេក និងសុំលេខលោក សៀម សុវត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា សុំការអន្តរាគមន៍ការពារសុវត្ថិភាព តែត្រូវបានខកចិត្តដោយលោកអធិការឲ្យទៅរកកន្លែងសម្រាកសិនទៅពីព្រោះកំពុងធ្វើការងារ ។
ជនរងគ្រោះបានបន្តថា ពេលកើតហេតុមានក្រុមជនសង្ស័យជាង១០នាក់ មកស្រែកឡូឡានិងបានវ៉ៃបាញ់គម្រាម តែជនដៃដល់និងបក្ខផ្សេងទៀតមិនត្រូវបានឃាត់ខ្លួនឡើយ សមត្ថកិច្ចឃាត់ខ្លួនតែម្នាក់ឬ២នាក់ដែលគ្មានអាវុធជាកាំភ្លើងធ្វើសកម្មភាពនៅជាមួយ ។ សមាជិកក្រុមគ្រួសាររងគ្រោះ
មានចម្ងល់យ៉ាងខ្លាំងនិងព្រួបារម្ភអំពីសុវត្ថិភាព ខ្លាចមានរឿងហេតុកើតគ្មានអ្វីអាវរារាំងនិងទប់ស្កាត់បានភ្លាមនោះទេ ។
ជាក់ស្តែងការបាញ់បោះដោយសេរីមានច្រើនករណីកើតឡើងរួចមកហើយ ត្រូវច្បាប់មានវិធានការអនុវត្តមិនថាពលរដ្ឋឬមន្ត្រីរាជការទេ គឺត្រូវទទួលទោសទាំងអស់ទៅតាមសភាពជាក់ស្តែង ។
ម្តងនេះដូចជាប្លែកបន្តិច បែរជាអ្នកប្រព្រឹត្តបទល្មើសជាជនសង្ស័យមិនត្រូវបានឃាត់ខ្លួន មហាជនសង្ស័យថាសមត្ថកិច្ចអសកម្មរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
0 Comments