ប្រជាការពារខណ្ឌដូនពេញម្នាក់បាសន្លប់បាត់បងស្មារតី ក្រោយពីចូលជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបានរលត់ទាំងស្រុង



នៅវេលាម៉ោង ៦,៤៥នាទីយប់ ថ្ងៃទី៩ ខែតុលា  ឆ្នាំ២០២១ មានករណីអគ្គីភ័យឆាបឆេះនៅផ្ទះប្រជាពលរដ្ឋដែលមានអាស័យដ្ឋានផ្ទះលេខ២៣៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានការចូលរួមពីកំលាំងអគ្គីភ័យក្រុងភ្នំពេញ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ។

ក្នុងប្រតិបត្តិការនេះប្រជាការពារខណ្ឌដូនពេញម្នាក់បាសន្លប់បាត់បងស្មារតី(ដោយសារប្រជាពលរដ្ឋបាញ់ផ្សែងបំពង់ពន្លត់អគ្គីភ័យត្រូវ)ក្រោយពីចូលជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបានរលត់ទាំងស្រុង។

ក្រោយពីហេតុការនេះកើតឡើង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជូនជនរងគ្រោះទៅពិនិត្យព្យាបាលនៅមណ្ឌលសុភាពចតុមុខ ខណ្ឌដូនពេញ។ 

សូមបញ្ជាក់ថា អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុងនៅវេលា ម៉ោង ៧,៩០នាទីយប់ ៕

Post a Comment

0 Comments