ស្នងការខេត្តព្រះសីហនុបង្ក្រាបបទល្មើសគ្រឿងញៀននិងរក្សាសន្តិសុខជូនពលរដ្ឋដូចភ្លៀងរលឹម



ខេត្តព្រះសីហនុ-ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នឹងដឹកនាំសំរបសំរួលពីលោក ពេញ ពិសិដ្ធព្រះរាជ្ញអជ្ញាររង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី​១១ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង ២០​:០០នាទី ក្នុងនោះមានជនសង្សយ័ចំនួន ០១នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចខាងក្រោយកាសុីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១  សង្កាត់០២ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ មានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន:
  -ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦ កញ្ចប់
  -ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១ កញ្ចប់
   - ថ្នាំញៀនអ៊ិចស្តាសុី ប្រភេទ ម៉្សៅ(MDMA) ចំនួន០១ កញ្ចប់
   -ថ្នាំញៀនអ៊ិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន០៤ ដប
   -ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន០៣ កញ្ចប់
   -ទូរសព្ទ័ចំនួន០២គ្រឿង

នៅវេលាម៉ោង ២៣:៥០នាទី ថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាព កម្លាំងជំនាញ ក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែង នៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
ទី១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន៖
- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់
-រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់
- ម្សៅក្រាមសង្ស័យជាសារធាតុចំនួន១២ កញ្ចប់
-ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់
-ថ្នាំញៀនអ៊ិចស្តាសុីប្រភេទទឹក(MDMA) ចំនួន ០២ ដប
-ថ្នាំញៀនអ៊ិចស្តាសុីប្រភេទម៉្សៅ(MDMA) ចំនួន ០២ កញ្ចប់
-ម្សៅក្រាមពណ៏ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១ កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង
-ទូរសព្ទ័ចំនួន ០១ គ្រឿង។

នៅវេលាម៉ោង០២:០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៏ ជាមួយកម្លាំងជំនាញដោយបាននាំទៅឆែកឆេបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN 
ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន:
 -ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់
  -ទូសព្ទ័ចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលេីត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments