ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១នេះ នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២  ខែតុលា ឆ្នាំ២០២១  វេលាម៉ោង ១៤:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ព្រមទាំងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដើម្បីចែកជូនដល់សមាជិកសមាគមមនុស្សចាស់ចំនួន ៣៣នាក់  មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។
អំណោយប្រគល់ជូននាពេលនេះ រួមមាន៖ 
អំណោយ របស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សំភារៈប្រើប្រាស់មួយចំនួន និង ថវិកាចំនួន ៥០,០០០រៀល 
អំណោយ លោកអភិបាលខណ្ឌ អង្ករចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មីយើងចំនួន ០១កេស, និង ថវិកាចំនួន ២០,០០០រៀល ។

 
 
0 Comments