គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខណ្ឌទួលគោក តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១



រដ្ឋបាលខណ្ឌទួលគោក មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមាន របៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពមូលដ្ឋានឲ្យបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៤៥ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងន័យនេះ ដើម្បីក្រុមការងារអាចធ្វើការរៀបចំផ្លូវខាងលើនេះអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបអាជីវកម្មតាមបណ្តោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) ត្រូវធ្វើការរុះរើតូប ហាមឃាត់ការលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ និងការចតមធ្យោបាយយានយន្តគ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

រដ្ឋបាលខណ្ឌទួលគោក នឹងចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឲ្យបងប្អូនម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មទាំងអស់រុះរើដោយការស្ម័គ្រចិត្ត ស្របតាមខ្លឹមសារណែនាំខាងលើ។ ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលខណ្ឌទួលគោក មិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ណាមួយឡើយ។

រដ្ឋបាលខណ្ឌទួលគោក សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មទាំង អស់នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើនេះឲ្យមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ចាប់ពី ពេលនេះតទៅ៕

Post a Comment

0 Comments