សេចក្ដីណែនាំស្តីពីការបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាក់សាំងបង្ការជំងឺកូទី៨-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ



#រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យបង្ហាញ

👉បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ចេញដោយក្រសួងសុខាភិបាល 

👉បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចេញដោយក្រសួងការពារជាតិ 

👉ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ 

👍រាល់ពេលចេញ-ចូលទីតាំង ឬទីកន្លែងដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

❌ ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ វិស័យឯកជន និង ម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ណែនាំខាងលើ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ៕

Post a Comment

0 Comments