គេហទំព័រ មួយរៀល

មហាជនអស់ជំនឿលើមន្ត្រីអាជ្ញាធរខេត្តតាកែវលើការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចថ្មី



ខេត្តតាកែវ៖ រាជរដ្ឋាភិបាលបានកែប្រែលក្ខណថ្មីនៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពថ្មីទាំង៧ចំណុច និងពាក្យស្លោកថា អ្នកសារព័ត៌មានជាភ្នែកច្រមុះមន្ត្រីល្អ តែជាឆ្អឹងទទឹងកមន្ត្រីខិលខូចអសកម្មភាព និយាយតែអំពីមន្ត្រីគ្រាប់ល្ពៅទេ ។

យោងសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណៈ ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គម Facebook អំពីករណីអំពើហិង្សារវាងក្រុមអ្នកជល់មាន់ជាមួយក្រុមអ្នកសារព័ត៌មាន នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ។
  
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី មានករណីហិង្សាមួយកើតឡើងនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជាក្រុមដែលទៅលួចលាក់ជល់មាន់នៅចំណុចព្រៃខាងលិចភូមិត្បែង ឆ្ងាយពីទីប្រជុំជន ដែលនៅជាប់ព្រំប្រទល់ជាមួយភូមិជន្លង់ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

ករណីខាងលើ បណ្តាលឱ្យរងរបួសជនរងគ្រោះជាអ្នកកាសែតចំនួន ០២នាក់រួមមាន ទី១ឈ្មោះ សិត ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលនៅភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរជាចាងហ្វាងគេហទំព័រ តេជោ សន្តិភាព  រងរបួសស្រាល បាត់បង់ទ្រព្យសម្បត្តិរួមមាន ទូរស័ព្ទ០៤គ្រឿង ចិញ្ចៀនមាស០១វង់ ទម្ងន់០៥ជី ប្រាក់ដុល្លារ៧៥៨ដុល្លារ ប្រាក់រៀលចំនួន ២៥ម៉ឺនរៀល និងទី២ឈ្មោះ សោម រ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល មុខរបរអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់ បាត់បង់ទ្រព្យសម្បត្តិរួមមាន ទូរស័ព្ទដៃ០២គ្រឿង និងខ្សែកប្រាក់ ០១ខ្សែ។ 

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ថាក្រោយពីទទួលបានព័ត៌មានអំពីករណីលួចលាក់ប្រមូលផ្តុំជល់មាន់នៅទីតាំងខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោកអភិបាលស្រុកបាទី ចុះធ្វើការបង្ក្រាបភ្លាមៗ លុះនៅវេលាម៉ោង ១៧ និង៣០នាទី ទើបអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរនាក់ខាងលើ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើស ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ  ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គម Facebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment)  នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥) របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ។

ទោះជាយ៉ាងមហាជនកំពុងតាមដានរឿងអ្នកបង្កើតទីតាំងល្បែងនិងការប្រើប្រាស់ហឹង្សានេះជិតមួយសប្តាហ៍មកហើយគ្មានការវិឌ្ឍន៍ថ្មីសោះ និងអស់ជំនឿលើមន្ត្រីរាជការអាជ្ញាធរខេត្តតាកែវ ដោយលើជាសំណួរជាច្រើនថា តើច្បាប់អនុវត្តលើពលរដ្ឋធម្មតា រីឯជនប្រព្រឹត្តបទល្មើសមិនត្រូវបានអនុវត្តដោយផ្អែកលើលុយអំណាចមែនឬទេ? តើច្បាប់បង្កើតដើម្បីប្រយោជន៍សាធារណៈឬក៏ដើម្បីធ្វើបាបរាស្ត្រ? ឬមួយមន្ត្រីយុត្តិធម៌អសកម្មការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ជាចុងក្រោយជនរងគ្រោះនិងមហាជនសំណូមពរស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌ជូនប្រជារាស្ត្រ និង ត្រួតពិនិត្យមើលមន្ត្រីមូលដ្ឋានដែលហែកសន្លឹកឆ្នោតជាប្រយោលតាមរយៈភាពអសកម្មការងារផ្ទុយពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចថ្មីនេះផង ៕

Post a Comment

0 Comments