ខេត្តក្រចេះ៖ នៅវេលាម៉ោង០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង(យីហោ អាហារដ្ឋាន និង ខេធីវី ពេញចិត្ត) ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន២១នាក់(នារី០៧នាក់) មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី ៕
0 Comments