ការងារប្រចាំថ្ងៃរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ



នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១  ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷ 


១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦  ១៣ ៥ ជាលទ្ធផល÷

- ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង

- ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។ 


២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលបានហាមឃាត់ បានចំនួន ០១គ្រឿង។ 


៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។ 


៤-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ។ 


៥-បន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ប្រជាពលរដ្ឋ និងជាជីវករលក់ដូរ ចូលរួមសហការបានល្អ និងគោរពតាមការណែនាំរបស់អជ្ញាធរ។

Post a Comment

0 Comments