គេហទំព័រ មួយរៀល

ផ្លូវបុរាណក្នុងរមណីយដ្ឋានរងការខូចខាតបែកភក់វល់វក់យ៉ាងខ្លាំងពិបាកធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋដែលប្រើប្រាស់



ខេត្តកំពង់ធំ៖ ផ្លូវជាសរសៃរឈាមសេដ្ឋកិច្ចរបស់រាជរដ្ឋភិបាល ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ កម្មករ ពលករ កសិករ ប្រើប្រាស់ប្រចាំក្នុងការដឹកជញ្ជូនទំនិញ សម្ភារៈផ្សេងៗ កសិផល បន្លែផ្លែឈើត្រីសាច់ អ្នកជំងឺ រថយន្តសាម៉ុយ រថយន្តពន្លត់និងបង្ការគ្រោះអគ្គីភ័យ ។

នៅតំបន់រមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានផ្លូវមួយខ្សែឆ្លងកាត់តំបន់ប្រវិត្តសាស្ត្រ ត្រូវបានអង្គការយូនីស្គូ និង អាជ្ញាធរជាតិអប្សរា គ្រប់គ្រងថែរក្សា មិនមានចំណាត់ការក្នុងការទប់ស្កាត់រថយន្តធន់ធំដឹកទំនិញ ដឹកខ្សាច់បំផ្លាញផ្លូវបុរាណនេះឲ្យរងការខូចខាត ពិបាកធ្វើដំណើរ និងមានគ្រោះក្រឡាប់ចាក់សម្ភារៈ តាំងពីថ្ងៃទី៩ និងមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ដែលអង្គភាព គេហទំព័រ មួយរៀល បានទទួលការស្នើសុំធ្វើការផ្សព្វផ្សាយ យកបញ្ហាផ្លូវខូចនេះជាមន្ត្រីរាជការសិក្សា និងមានវិធានការដោះស្រាយឆ្លើយតប ទៅដល់ភាពចាំបាចរបស់ប្រជាពលរដ្ឋរស់ប្រមុខរបរចិញ្ចឹមជីវិតប្រើប្រាស់ផ្លូវបុរាណមួយខ្សែនេះផង ។

មហាជនបានលើកឡើងថា មន្ត្រីពាក់ព័ន្ធបើកប្រាក់ខែទៀងទាត់ណាស់ តែការបំពេញភារៈកិច្ចដូចអសកម្មនិងយឺតយ៉ាវរុញបញ្ហាទៅតាមលំដាប់លំដោយ តែការបង់ពន្ធជូនរដ្ឋវិញដូចមិនលើសការកំណត់ឡើយ ។ 

ជាក់ស្តែងរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា សរុបរយៈពេល៩ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៥៤៩,៩០ប៊ីលានរៀល (ប្រមាណជា២១១១,០៩ លានដុល្លារអាមេរិក) ។

ជាចុងក្រោយប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តដែលទើបមកកាន់តំណែងថ្មី ជួយជំរុញនិងដោះស្រាយជួសជុលផ្លូវបុរាណមួយខ្សែជូនប្រជាពលរដ្ឋប្រើប្រាស់និងមានវិធានការទប់ស្កាត់រថយន្តធុនធំដែលបំផ្លាញផ្លូវក្រោយពេលជួសជុលផង ៕

Post a Comment

0 Comments