គេហទំព័រ មួយរៀល

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអនុវត្តសេចក្ដីណែនាំ និងកិច្ចការសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចុះឲ្យរដ្ឋបាលខណ្ឌ-សង្កាត់ អនុវត្ត



នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេម៉ោង ០៨,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមសេចក្ដីណែនាំ និងដាក់ចេញផែនការសកម្មភាពការងារដូចខាងក្រោម៖

១-ការអនុវត្តសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ និង ការព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Delta នៅតាមផ្ទះក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ។

២-ការព្យាបាលអ្នកជំងឺកូវីដតាមផ្ទះ, ការបញ្ជូនទៅព្យាបាលនៅមណ្ឌលរបស់រដ្ឋ ព្រមទាំងសហការបិទខ្ទប់ទីតាំង និងផ្ទះអ្នកកើតជំងឺកូវីដ-១៩ ។

៣-ការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន រួមមានៈ ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀន, ការងាររៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសារធារណៈក្នុងមូលដ្ឋាន និង ការងារអនាម័យបរិស្ថាន ។

៤-ការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងកិច្ចការមួយចំនួនទៀត ។

Post a Comment

0 Comments