គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ករណីបុរសស្ត្រី ២នាក់ បើករថយន្តបុកបង្កាន់ដៃស្ពាន៧មករា និងបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើងម្ខាង រងរបួសធ្ងន់ម្នាក់

 


ភ្នំពេញកាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ករណីបុរសស្ត្រី ២នាក់ បើករថយន្តបុកបង្កាន់ដៃស្ពាន៧មករា និងបង្គោលភ្លើងបណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើងម្ខាង រងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។


រថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-6285 បើកបរដោយបុរសស្ត្រីជនជាតិចិន ២នាក់។


មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុសស្រី ២នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿនស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកបង្កាន់ដៃស្ពាន បង្គោលភ្លើងបំភ្លឺបាក់អស់មួយដើម និងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ គាបដៃស្ត្រីរួមដំណើរជាមួយសន្លប់ស្ដូកស្ដឹក ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ជួយសង្គ្រោះ៕

Post a Comment

0 Comments