រឿង១ដុល្លាជាយុទ្ធសាស្ត្រជោគជ័យក្នុងន័យបោកបញ្ឆោតទឹកចិត្តសប្បុរសជនទាំងឡាយក្លាយជាវិបត្តិនិងបំផ្លាញកេរ្តិ៍ឈ្មោះតកូនចៅជំនាន់ក្រោយទៀត



ខ្សឹបដាក់មេក្រូ៖ ក្រោយបទចម្រៀងអាយ៉ៃឆ្លងឆ្លើយរវាងលោកគ្រូជោគជ័យ សៀវ សុផល និង តារាកំប្លែងអ្នកនាង ខ្ញុង បន្ទោសគ្នាទៅវិញទៅមកមិនព្រមទទួលយកកំហុសឆ្គងរៀងៗខ្លួន ម្នាក់ដែលអ្នកបង្កើតយុទ្ធសាស្ត្រជោគជ័យសុំក្តីអាណិតស្រឡាញ់ពីមហាជនត្រឹម១ដុល្លា និងអ្នកសំដែងរៀបចំឆាកល្ខោននិងបោកបញ្ឆោតអ្នកសារព័ត៌មានស្ទើរភ្លើងមួយចំនួនតូចនោះ ដោយសន្យាឲ្យចុះទៅធ្វើការផ្សព្វផ្សាយផ្តល់ថវិកាត្រឹម២០ដុល្លាឬ២៥ដុល្លា មកដល់ពេលនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសបុកជេររិះគន់ក្លាយជាប្រធានបទ រឿង១ដុល្លាយុទ្ធសាស្ត្រជោគជ័យ បោកបញ្ឆោតរំលោភលើសេចក្តីទំនុបចិត្ត នៃច្បាប់ព្រហ្មទណ្ឌ បទ​ឆបោក មាត្រា ៣៧៧ បាន​កំណត់​និយមន័យ​ថា ” គឺជា​អំពើ​បន្លំ​ចំពោះ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង​ដោយ​អះអាង​ទៅលើ​ឋានៈ​ក្លែង​ដោយ​រំលោភ​ទៅ​លើ​ឋានៈ​ពិតប្រាកដ ឬ​ដោយ​ប្រើ (​ឧបាយកល​ទុច្ចរិត​) ហើយ​ដូច្នេះ​បាន​ទទួល​ពី​បុគ្គល​នេះ​ដោយ​ធ្វើអោយ​ខូច​ប្រយោជន៍ របស់​បុគ្គល​នេះ​ឬ​របស់​តតិយជន​នូវ​៖ ទី​១៖ ការប្រគល់​មូលនិធិ​តម្លៃ ឬ ទ្រព្យសម្បត្តិ​អ្វី​មួយ​។ ទី​២៖ ការផ្គត់ផ្គង់​សេវា​។ ទី​៣៖ ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច​។​

ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ទំព័រហ្វេសបុកផ្លូវការលោកឧកញ៉ា ស្រីចាន់ថន បានបង្ហោះខ្លឹមសារថា (ខ្ញុំមិនបំភ្លេចទេគុណមន្ទីរពេទ្យគន្ធៈបុប្ផា​🙏🙏🙏🇰🇭) ខ្ញុំសូមនិយាយរំលឹកពីប្រវត្តិរបស់ខ្ញុំ​ កាលអាយុនៅអាយុជាង១០ឆ្នាំ ខ្ញុំមានជំងឺប្រចាំកាយគឺជំងឺរលាកស្រោមខួរ ពេលនោះ​ ខ្ញុំនិងក្រុមគ្រួសារគ្មានសង្ឃឹមថានៅមានជីវិតឡេីយ​ ព្រោះដោយសភាពជំងឺធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារជំងឺនេះ ធ្វើឲ្យប៉ះពាល់ការសិក្សារបស់ខ្ញុំ​ ហេីយត្រូវបាត់បង់ការសិក្សារយៈពេលពីរឆ្នាំ អាការះជំងឺនេះ​ កើតឡើង ពីការគិតច្រើន គេងមិនបានគ្រប់គ្រាន់ ធ្វើអោយសរសៃខួរក្បាល​ និងសរសៃខួរឆ្អឹងខ្នង មានការឈឺចុកចាប់ខ្លាំង​ ។ ថ្ងៃនេះជាការដឹងគុណដល់​ មន្ទីពេទ្យ​នឹង ក្រុមគ្រូពេទ្យ​ គន្ធបុប្ផា​ កន្លងមកខ្ញុំបានជួយឧបត្ថម្ភជារឿយៗ​ និងច្រេីនមកហេីយ​ ​ ខ្ញុំបាទសូមជួយឧបត្ថម្ភបន្ថែមចំនួន​ ២០០០ដុល្លារទៀត​  សូមអរគុណ​🙏🇰🇭 ។

អត្ថន័យដ៏ល្អសម្រាប់ការគិតពិចារណាក្នុងការចូលរួមរំលែកជួយសង្គមជាតិ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជាមាគ៌ាធម៌ដ៏ប្រពៃណាស់ ដូចព្រះរាជាណាចក្រកម្ពុជា មានបាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ និង ច្បាប់រដ្ឋធម្មនុញ្ញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសន្តិភាព ស្ថេរភាពសង្គម និងឆ្ពោះទៅរកភាពរីកចម្រើន ៕



​​


Post a Comment

0 Comments