គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពលករនិងមេខ្យល់ត្រូវកម្លាំងនរគបាលឃាត់ខ្លួនបម្រុងលួចឆ្លងដែនទៅរកការងារនៅប្រទេសជាតិខាង



ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩:នឹង១០នាទីព្រឹក លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:សេនាតូច៨១៩ បានដឹកនាំកម្លាំងអន្តរាគមន៍និងកំលាំងនគបាលប្រចាំការប៉ុស្តិ៍ស្វាយចេក សហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំដោយអធិការដ្ឋាននគបាលស្រុកកំរៀង លោកវរសេនីយ៍ឯក វេ គឹមចត់ បានសហការជាមួយកម្លាំងចម្រុះធ្វើការបង្ក្រាបពលករខ្មែរដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ ចំនួន០៥ទីតាំងផ្សេងគ្នា ដោយសង្ស័យថាពលរដ្ឋទាំងនេះ អាចនឹងឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅទឹកដីប្រទេសថៃ ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ដែលសង្ស័យជាពលករបានចំនួន១៣០នាក់ ក្នុងនោះ០៧នាក់សង្ស័យជាមេខ្យល់ នាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ ទៅលើប្រជាពលរដ្ឋចំនួន១២៣នាក់ ដោយពួកគាត់សារភាពថាពួកគាត់ពិតជាបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែន ។

ចំណែកជនសង្ស័យចំនួន ០៧ នាក់ត្រូវកម្លាំងសមត្ថកិច្ចកំពុងសាកសួរបន្ត ដោយឡែកប្រជាពលរដ្ឋចំនួន ១២៣នាក់ក្រោយពីកម្លាំងជំនាញធ្វើការអប់រំណែនាំ ពាក់ព័ន្ធនឹងការចំណាក់ស្រុក រកការងារធ្វើដោយខុសច្បាប់នៅប្រទេសជិតខាង វាមិនងាយស្រួលទេ ពិបាកទាំងការហូបចុក ពិបាកទាំងការរស់នៅ ហើយម្យ៉ាងទៀតបច្ចុប្បន្នប្រទេស នីមួយៗកំពុងតែប្រឈមនិងជំងឺឆ្លងកូវីត-១៩ ដែលតាថ្មីរីករាលដាលផងនោះ សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការធ្វើដំណើរទៅទីជិតឆ្ងាយ សូមឲ្យគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល កុំភ្លេច ៣ការពារ៣កុំ ។

បន្ទាប់ពីធ្វើការអប់រំណែនាំរួចមក កម្លាំងជំនាញក៏បញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័ក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលតាបំឡែងខ្លួនថ្មី នឹងឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ ៕

Post a Comment

0 Comments