នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷
១-ដាក់កម្លាំងចុះរៀបចំអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងសន្តិសុខតាមតម្រាយផ្លូវគណៈប្រតិភូឆ្លងកាត់។
២-ដាក់កម្លាំងចូលរួមចុះទប់ស្កាត់ការតវ៉ាបង្កភាពអនាធិបតេយ្យរបស់ក្រុមស្រ្តីថ្ងៃសុក្រ ។
៣-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ៥ ជាលទ្ធផល÷
- ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចំនួន ០២គ្រឿង
- ចាក់សោរកងរថយន្តទុកនៅនឹងកន្លែងចំនួន ០៤គ្រឿង
- ឃាត់រទេះលក់ដូរ យកមករក្សាទុកនៅសាលាខណ្ឌចំនួន ០៣គ្រឿង
- ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
៤-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលបានហាមឃាត់។
៥-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។
៦-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ។
៧-បន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ប្រជាពលរដ្ឋ និងជាជីវករលក់ដូរ ចូលរួមសហការបានល្អ និងគោរពតាមការណែនាំរបស់អជ្ញាធរ។
៨-ដាក់កម្លាំងចុះឈូសឆាយការចាក់សាបនៅលើផ្លូវលេខ ៩០០ សង្កាត់ស្រះចក ដែលបានធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ។
0 Comments