វគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប) និងក្រុមប្រឹក្សាសង្កាត់ប្រចាំការ របស់រដ្ឋបាលខណ្ឌដូនពេញ

 


នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានរៀចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប) និងក្រុមប្រឹក្សាសង្កាត់ប្រចាំការ របស់រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីជាគ្រូបង្ហាត់របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ, លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ប្រចាំការ និង លោក លោកស្រី អ្នកនាងកញ្ញា ជាក្រុមចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ផងដែរ ។


វគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំធំ សាលាខណ្ឌដូនពេញ ដើម្បីឲ្យសិក្ខាកាមរបស់យើងបានយល់ និងអនុវត្តបានត្រឹមត្រូវតាមនីតិវិធីជាធរមាន លើកិច្ចការងារចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ជាពិសេសដើម្បីធ្វើឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។

Post a Comment

0 Comments