គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អាវុធហត្ថស្រុកព្រៃនុបសហការជាមួយកម្លាំងបង្ក្រាបបទល្មើសសត្វព្រៃចល័ត WildAd ធ្វើការបង្រ្កាប បទល្មើសជួញដូរ និងរក្សាទុកសត្វព្រៃដោយខុសច្បាប់



យោងតាមរបាយការណ៍កងរាជអាវត្ថុហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកព្រៃនប់ សហការជាមួយកម្លាំងបង្ក្រាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានចុះធ្វើការបង្រ្កាប បទល្មើសជួញដូរ និងរក្សាទុកសត្វព្រៃដោយខុសច្បាប់ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
+ជាលទ្ធផល ដកហូតបាន
-សាច់ឈ្លូស 7 kg
-សាច់ជ្រូកព្រៃ 15 kg
-សាច់ប្រម៉ា 1 kg
-សត្វកុក 5 ក្បាល
-សត្វកំប្លុក 6 ក្បាល
-សត្វចាបស្រូវ 5 ក្បាល
-អណ្ដើកចំនួន 71 ក្បាល = 36 kg
-កុកក្រហមរស់ 5 ក្បាល។
*បច្ចុប្បន្ន វត្ថុតាង សត្វដែលរស់ត្រូវបានយកទៅប្រលែងនៅទីតាំងដែលមានសុវត្ថិភាព រីឯសាច់និងសត្វដែលងាប់ត្រូវបានយកទៅដុតកម្ទេចចោល ចំពោះម្ចាស់វត្ថុតាងត្រូវបានផាកពិន័យតាមនីតិវិធី ៕

Post a Comment

0 Comments