គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសម្នាក់ដែលផុសនៅលេីសណ្តាញសង្គម​ Tik Tok ជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ច​ ត្រូវបានកោះហៅចូលខ្លួនមកធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:



 ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 


នៅរសៀលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២១​នេះ​ បុរសម្នាក់ដែលផុសនៅលេីសណ្តាញសង្គម​ Tik Tok ជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ច​ ត្រូវបានកោះហៅចូលខ្លួនមកធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:  


បន្ទាប់ពីបានឃើញវីដេអូដែលបានចុះផ្សាយក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេប្រមាថមេីលងាយយ៉ាងធ្ងន់ធ្ងរមកលេីសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។  ការបង្ហោះព័ត៌មានមិនពិតមានលក្ខណ:មេីលងាយមកលេីសមត្ថកិច្ចនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើបងៗសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់​ ។ 


បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស សការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាជនដែលបង្ហោះព័ត៌មានប្រមាថមកលេីសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន​ ដេីម្បីទទួលកំហុស​ ធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​  ជាពិសេសគឺបានថតជាវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណៈចំពោះទង្វេីដែលសង្គមស្អប់ខ្ពេីមនេះផងដែរ​ ៕

Post a Comment

0 Comments