ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សមានកិត្តិយសជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និង អ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបច្បាស់ថា ករណីដែលមាន សារព័ត៌មានជាច្រេីនបានផ្សព្វផ្សាយ រូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬ ក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះ កំពុងតែជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥ : ០០នាទី មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយ ឈ្មោះ ធ្លកសុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុង តែជួយសម្រួលការកកស្ទះ នៅគោលដៅនោះ មន្ត្រីរូបនោះបានលើកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាព អ្នកបើកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែកងងឹតមុខ នៅតែបន្តដំណេីរយឺតៗទៅមុខ ដោយមិនបានឃេីញសមត្ថកិច្ចឈរសម្រួលចរាចរណ៍ នៅតាមដងផ្លូវឡេីយ ឃេីញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ ដូច្នេះមន្ត្រីចរាចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលេីរថយន្តព្រូសនោះ ដេីម្បីចៀសផុសពីការគ្រោះថ្នាក់ បន្ទាប់មកទៀតក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៉ីផ្លេផង ទេីបធ្វើឲ្យគាត់ស្វាងស្មារតីឡេី ងវិញ ហេីយក៏បញ្ឈប់យានយន្ត ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ក៏ បានចុះទៅត្រួតពិនិត្យ និង នាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង ( គ្មាន ) រួមទាំងនាំយករថយន្តខាងលើ មករក្សាទុកផងដែរ ។
អ្នកបេីកបររូបនោះក៏បានទទួលស្គាល់នូវកំហុសធ្វើកិច្ចសន្យា ហេីយក៏បានធ្វើការថតជាវីដេអូ ដេីម្បីធ្វើការបំភ្លឺអំពីដំណេីររឿងនៃករណីនេះក៏ ដូចជាការសុំទោសជាសាធារណ: ចំពោះកំហុសដែលកេីតមានឡេី ងដោយអចេតនា ដោយសារបញ្ហាសុខភាពនេះផងដែរ ៕
0 Comments