កំពង់ឆ្នាំង៖ សមត្ថកិច្ចស្រុកក្រគរខេត្តពោធិ៍សាត់ ស្ទាក់ចាប់បានចោរម្នាក់ ដែលលួចយករថយន្តម៉ាក PoRSCHE ចេញពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១ ។
មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីម្ចាស់រថយន្តឈ្មោះ ហៀក វិឡៃ អាយុ ៣២ឆ្នាំ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលបានបាត់ ហើយគេឃើញរថយន្តនោះ បើកតាមផ្លូវជាតិលេខ៥ឆ្ពោះទៅទិសខាងលិច ។
នៅវេលាម៉ោងជាង១០ថ្ងៃដដែល មានជនម្នាក់បានបើករថយន្តម៉ាក PoRSCHE មានផ្លាកលេខ ភ្នំពេញ 2Q-2109 កម្លាំងអន្តរាគមន៍ស្រុកក្រគរ ស្ទាក់ចាប់បានរថយន្ត និង ជនសង្ស័យនៅមុខមន្ទីពេទ្យបង្អែកស្រុកក្រគរ លើផ្លូវជាតិលេខ៥ ។
ជនសង្ស័យឈ្មោះ ឃឹម សីហា ភេទប្រុស អាយុ២៣ឆ្នាំនៅ ខេត្តព្រៃវែង ។
តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមតុលាការខេត្តពោធិ៍សាត់ នគរបាលស្រុកក្រក្រគរ បានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យ និង រថយន្តដែលចោរលួចនេះ ទៅផ្នែកនគរបាលជំនាញស្រុកបរិបូរណ៍ ដើម្បីបន្តនីតិវិធី ៕
0 Comments