រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបមក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ
កម្មវត្ថុ: ហាមចាក់ផ្សាយខ្សែភាពយន្ត “ Methagu “ នៅក្នុងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ។
យោងៈ លិខិតលេខ៥៤២៤ព.ម.កបទ.សអ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
តាមកម្មវត្ថុ និង យោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី ម្ចាស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងម្ចាស់ទូរទស្សន៍គ្រប់ប្រភេទជ្រាបថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជា ជួយ ទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត “ Methagu ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Libration Tigers of Tarnill Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ “ Tamil Eelam Film Society “ ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅ នៅក្នុងសកលលោក។
បច្ចុប្បន្ន ខ្សែភាពយន្ត “ Methagu " ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរួមមាន៖ Internet sites និង the BS Value App។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានដ៏កក់ក្ដៅពីខ្ញុំ។
0 Comments