ល្បែងអនឡាញ Lotto 8888 សង្ស័យអាជ្ញាបណ្ណក៏ហួសសុពលភាពដែរហើយចឹង តែគេសង្កេតឃើញនៅបើកព្រោងព្រាត



ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស​សូមបំភ្លឺឆ្លេីយតបជូនប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារហ្វេសបុកផ្លូវការលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថាៈ​ (ជម្រាបសួរ​បង​ សូម​បងមេត្តាជួយផ្សាយព័ត៌មានល្បែង​ Lotto 8888 កំពុងពង្វក់ប្រជាជនភូមិចុងកោះ​ ឃុំឈេីខ្មៅ​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ ដោយអនុគ្រោះ​ គ្មានសមត្ថកិច្ចណាហ៊ានចាប់ទេ)។ 

​ក្រោយពីទទួលបានព័ត៍មានខាងលេីភ្លាម​ និងមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរសេនីយ៍ឯក​ ស៊ឹម​ ឃាង​ អធិការនគរបាលស្រុក​បានបញ្ជាអោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឈេីខ្មៅ​ ចុះពិនិត្យស្រាវជ្រាវ​ករណី​នេះជាបន្ទាន់។ 

​ជាលទ្ធផល​៖​ នៅរសៀល​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឈេីខ្មៅ​ បានចុះធ្វេីការស្រាវ​ រហូតដល់ចំណុចផ្ទះដែលបានបេីកអោយលេងល្បែងឆ្នោតឡូតូ​តាមទូរទស្សន៍ មានឈ្មោះ​ ច្រិច​ ណោ​ ភេទស្រី​ អាយុ​៤៤ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ចុងកោះ​ ឃុំឈេីខ្មៅ​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។ 

ក្រោយការពិនិត្យស្រាវជ្រាវ​ រកឃេីញថា​ល្បែង​ឆ្នោតឡូតូខាងលេី​ គឺមានអាជ្ញាបណ្ណស្របច្បាប់​ តែបានហួសសុពលភាពទៅហេីយ។ 

ពេលនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ បានធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងអោយផ្អាកជាបន្ទាន់នៅសកម្មភាពបេីកអោយលេងល្បែងឆ្នោតឡូតូខាងលេី​ ចាប់ពីពេលនេះតទៅ​រហូតដល់មានអាជ្ញាបណ្ណមានសុពលភាពថ្មី។

​ជាចុងក្រោយក្រុមការងារក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វេីការអរគុណយ៉ាងជ្រាលជ្រៅ​ ដល់ការចូលរួមផ្ដល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ​ និងសូមបន្តក្នុងការសហការផ្ដល់ព័ត៌មានផ្សេងៗ​ ដែលទាក់ទងសន្តិសុខ​សណ្ដាប់ធ្នាប់​ ជាពិេសសរាល់បញ្ហាបទល្មេីសនានា​ដែលកេីតមានឡេីង​ នៅក្នុងមូលដ្ឋាន។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕

Post a Comment

0 Comments