គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Laporta៖ ខ្ញុំសប្បាយចិត្តជាមួយ Koeman អ្វីៗនឹងដំណើរការល្អ!



Joan Laporta បានបដិសេធថា គាត់ជាអ្នកនៅពីក្រោយគ្រូបង្វឹក Ronald Koeman របស់ក្រុម Barcelona បើទោះបីជាមានរបាយការណ៍ថាគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ត្រូវការបំពេញតាមលក្ខណៈវិនិច្ឆ័យខ្លះ ដើម្បីទទួលបានកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Camp Nou ក៏ដោយ។


ប្រធានក្លិបបាសេឡូណាចង់ឲ្យ Koeman ឈ្នះពានរង្វាន់ធំៗ តាមរយៈកីឡាករក្មេងៗរបស់ក្លិប ដែលលេងក្នុងទម្រង់វាយលុក ៤-៣-៣ ដ៏ល្បីល្បាញរបស់ក្លិបកាតាឡាន។


Laporta បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរបស់គាត់ជាមួយ Ousmane Dembele និង Sergi Roberto គឺជាកម្លាំងដ៏សំខាន់ចំពោះគោលដៅសម្រាប់អនាគត។


Laporta បាននិយាយថា "ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលបានធ្វើ"៕

Post a Comment

0 Comments