ក្រុមហ៊ុន GTVC ចេញទៅទទួលយកកុមារាដែលក្ដៅខ្លួនខ្លាំងរហូតបាត់បង់ស្មារតី(សន្លប់)នោះ បញ្ជូនមកមន្ទីរពេទ្យ



ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាននៅសង្កាត់កោះរ៉ុងសន្លឹម ថាមានកុមារាម្នាក់ក្តៅខ្លួនខ្លាំងត្រូវការសង្គ្រោះបន្ទាន់  លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC  ចេញទៅទទួលយកកុមារាដែលក្ដៅខ្លួនខ្លាំងរហូតបាត់បង់ស្មារតី(សន្លប់)នោះ បញ្ជូនមកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
  កុមាររងគ្រោះមានឈ្មោះ សន រតនៈបុត្រ ភេទប្រុស អាយុ៣ឆ្នាំ មានឳពុកឈ្មោះ ថៃ ស៊ន និងម្តាយឈ្មោះ ហ៊ន ស្រីរត្ន័ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

 បច្ចុប្បន្ន ក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយ ៕ https://vt.tiktok.com/ZSeJEQcKa/

Post a Comment

0 Comments