ព្រឹត្តិការណ៍ «ប្រពៃណីប្រមាញ់ត្រីដូហ្វីនប្រចាំឆ្នាំ»ដែលសម្លាប់រង្គាលត្រីរាប់ពាន់ក្បាលនៅលើកោះ Faroe របស់ដាណឺម៉ាក ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ កំពុងបង្កើតក្តីក្តៅក្រហាយ និងរងការថ្កោលទោសពីក្រុមអង្គការការពារសិទ្ធិសត្វ។
បើតាមទូរទស្សន៍ BBC ត្រីដូហ្វីនយ៉ាងហោចណាស់ ១៤០០ក្បាលត្រូវបានគេសម្លាប់ដោយប្រើប្រាស់កាំបិត និងស្ន សម្រាប់បាញ់ត្រី ហើយសាកសពត្រីទាំងនោះត្រូវបានគេដាក់តម្រៀបរណូករណែលពាសពេញលើឆ្នេរសមុទ្រផង។
រូបភាពដ៏គួរឲ្យតក់ស្លុតទាំងនោះជាបន្តបន្ទាប់ត្រូវបាន គេចែកចាយពាសពេញបណ្តាញសង្គម និងមានភ្ជាប់ជាមួយសារទិះតៀនទង្វើព្រៃផ្សៃនេះផងដែរ។
ក្រោយរងការរិះគន់ខ្លាំងបែបនេះ រដ្ឋបាលដឹកនាំកោះ Faroe ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ប្រកាសថាខ្លួននឹងពិនិត្យឡើងវិញចំពោះប្រពៃណីសម្លាប់រង្គាលត្រីដូហ្វីន ដែលត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំនេះដែរ។
ក្រៅពីមានប្រពៃណីសម្លាប់ត្រីដូហ្វីន កោះដែលមានប្រជាជនរស់នៅប្រហែល ៥ម៉ឺននាក់នេះក៏ចាប់ផ្តើមបង្កើតព្រឹត្តិការណ៍សម្លាប់ត្រីបាឡែនផងដែរ។ ជារៀងរាល់ឆ្នាំ ត្រីបាឡែន ប្រហែល ៦០០ក្បាលត្រូវបានគេប្រមាញ់។
រូបភាព៖ People's Daily, China
0 Comments