កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣នាទីរសៀល លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន01នាក់ ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ។
ការចាប់ឃាត់ខ្លួនខាងលើនេះ ធ្វើឡើងដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ(២០៩៤/០២១) ចុះថ្ងៃទី(២០ កញ្ញា ២០២១) ចេញដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញយកទៅធ្វេីតេស្ដរកCovid19 លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ៕
0 Comments