គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួនជាង ១ម៉ឺននាក់បន្ថែមទៀត!VNExpress៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ១១,៥២៥ ករណីកាលពីថ្ងៃពុធ ដែលចុះ ១៦២ ករណី កាលពីថ្ងៃអង្គារ៍ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៧១៤.៤៩៨នាក់។

ចំនួនអ្នកស្លាប់ថ្មី ២៣៦ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៧.៧៨១ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងសរុប និង ០.៤ ភាគរយជាអត្រាមរណភាពនៅលើពិភពលោក។

ទន្ទឹមនឹងនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១១.៩១៩ នាក់ត្រូវបានប្រកាសជាសះស្បើយ នេះជាលើកដំបូងដែលតួលេខនេះធ្លាក់ចុះក្រោម ៥០០០ នាក់ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៥.៧ លាននាក់ និងមនុស្សប្រហែល ៦.៩ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

Post a Comment

0 Comments