គេហទំព័រ មួយរៀល

អាជ្ញាធរបន្តស្នើប្រជាពលរដ្ឋសូមកុំធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវ​៣៧១ ខណៈការសាងសង់ស្ថានីយបូមទឹកបឹងទំពន់កំពុងដំណើរការ



  ភ្នំពេញ  ៖ បើទោះបីដឹងថា ការសាងសង់ស្ថានីយបូមទឹកបឹងទំពន់ ផ្លូវលេខ៣៧១ កំពុងដំណើរការរាល់ថ្ងៃនេះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តការធ្វើចរាចរណ៍ទៅមកជាហូហែរ ដែលធ្វើអោយតំបន់មួយនេះមានការកកស្ទះចរាចរណ៍ប៉ះពាល់ខ្លះៗទៅដល់ដំណើរការសាងសង់ផងដែរ ។

  ដើម្បីបញ្ជៀសនូវបញ្ហានេះ អាជ្ញាធរសូមបន្តធ្វើការស្នើរទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវ​៣៧១ ( ផ្លូវទំបន់បឹងទំពន់)
ខណៈការសាងសង់ស្ថានីយបូមទឹកបឹងទំពន់កំពុងដំណើរការជារៀងរាល់ថ្ងៃ ។

  សូមជម្រាបជូនអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទ​កំណាត់ផ្លូវ​ទំនប់​បឹងទំពន់​  (លេខ៣៧១) ត្រង់ចំណុច​ការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងទំពន់ រយៈពេល​ ៣ខែ​ចាប់ពីថ្ងៃទី០៦ ខែកញ្ញាដល់ថ្ងៃទី០៥ ខែវិច្ឆិកា សូម​បងប្អូន​ប្រជាពលរដ្ឋ​ពង្វាង​ផ្លូវ​តាម​ការណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ។

រូបភាពព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ៕

Post a Comment

0 Comments