កម្លាំងមូលដ្ឋាកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន



ស្រុកព្រៃនប់៖ វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំនុចក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ។

  ១- ឈ្មោះ អ៊ុល ណូវ៉ា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅ ភូមិសំរុងចុងអូ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
  ២-ឈ្មោះ ហេង សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដូចគ្នា ទីលំនៅ ភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 +ដកហូតវត្ថុតាងរួមមាន
ម្សៅសថ្លាចំនួន ១០ កញ្ចប់  ទូរស័ព្ទចំនួន ០៣គ្រឿង  ខ្សែដៃពណ៌ទង់ដែង ០២ខ្សែ  ចិញ្ចៀនពណ៌ទង់ដែង ០២វង់ ប្រាក់រៀល ៧១៥០០រៀល ។

 បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បញ្ចូនទៅកាន់ការីយាល័យបទល្មេីសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ៕

Post a Comment

0 Comments