គេហទំព័រ មួយរៀល

រថយន្តបុកបរះចូលអ្នកលក់ដូរបណ្តាលឲ្យស្លាប់៣នាក់យ៉ាងអាណោចអាធម៏និងរងរបួសធ្ងន់ស្រាល៦នាក់


  

ខេត្តកណ្តាល៖ យ៉ាងហោចណាស់មានមនុស្ស០៣នាក់ បានស្លាប់ភ្លាមៗនិងរងរបួសធ្ងន់ស្រាល០៦នាក់ ករណីគ្រោះចរាចរណ៍ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ័ ១៤កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០  ខែកញ្ញា ឆ្នាំ​២០២១​ វេលាម៉ោង១៤និង៥០នាទី នៅលេីផ្លូវជាតិ៨ ចំនុចនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ៕ 

 បើតាមសមត្ថកិច្ចបានឲ្យដឹងថា បង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកNiSSAN ធន់បែន ពណ៌ស ផ្លាកលេខ PP-0319 បើកបរដោយឈ្មោះ ផន មករា ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាកHonda Dream ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-5675 បេីកបរដោយឈ្មោះ ឃាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ នៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរខេត្តកំពង់ចាម(ស្លាប់) រួមដំណើរ០៣នាក់ ១.ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ (ជាប្រពន្ធ ស្លាប់) ២.ឈ្មោះ ឃាង កៅលី ភេទប្រុស អាយុ១២ឆ្នាំ (ជាកូន ស្លាប់) ៣.ឈ្មោះ ឃាង ប៉ជូ ភេទស្រី អាយុ៧ឆ្នាំ (របួស ជាកូន) នៅភូមិឃុំជាមួយគ្នា ។

 បើកបរក្នុងទិសដៅពីពីលិចទៅកើតចុះពីស្ពាន បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល់ ខេត្តកណ្តាល (រងបួសធ្ងន់) និង អ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទស្រី អាយុ២៤ឆ្នាំ(របួសធ្ងន់) នៅភូមិឃុំជាមួយគ្នា ។

បន្ទាប់មករថយន្តបង្កខាងលើ បានបុករថយន្តឈប់ទិញផ្លែឈើ ម៉ាក Sang yong បើកបរមិនស្គាល់ឈ្មោះ (របួសធ្ងន់) នៅស្រុកកោះសូទិន ខេត្តកំពង់ចាម រួមដំណើរប្រហែល០៧នាក់ ក្នុងនោះរងបួស០១នាក់ (ធ្ងន់) ឈប់ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបង្កខាងលើ ជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀត តែមិនបណ្ដាលអោយម្ចាស់តូបរងរបួសឡើយ ។

ករណីនេះបណ្ដាលអោយរងគ្រោះ០៩នាក់ក្នុងនោះស្លាប់០៣នាក់ រងរបួសធ្ងន់០៦នាក់ ខូចខាតរថយន្ត០២គ្រឿងធ្ងន់ និង ម៉ូតូ០១គ្រឿងធ្ងន់ ព្រមទាំងតូប០៣កន្លែង និង សំភារះមួយចំនួន ។

មូលហេតុអ្នកបើកបរបង្កខាងលេី បេីកបរដឹកធ្ងន់ចុះពីលើស្ពានក្នុងល្បឿនលឿខ្វះការប្រុងប្រយ័ត្ន ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ ថន មករា ភេទប្រុស អាយុ២៣ឆ្នាំ ។

បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនបង្កបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូខេត្តកណ្តាល ចាត់ការតាមនីតិវិធី រីឯជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

  

Post a Comment

0 Comments