គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មហាជនស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ចាមជួយពិនិត្យមើលកន្លែងល្បែងស៊ីសងនេះផង ដើម្បីទប់ស្កាត់និងការពារការឆ្លងជំងឺកូវីដ១៩



ខេត្តកំពង់ចាម៖ ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២១ ប្រជាពលរដ្ឋបានប្រាប់ថា ទីតាំងល្បែងស៊ីសងមាន ជល់មាន់ បៀ និងអាប៉ោងបើកលេងយ៉ាងអានាធិបតេយ្យ នៅក្នុងភូមិទីប្រាំ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រជាពលរដ្ឋមានសង្ស័យថា គណៈបញ្ជាការឯកភាពស្រុកកងមាស អាចទទួលលាភសក្ការៈពីម្ចាស់ទីតាំងល្បែងស៊ីសងនេះក៏មិនដឹង? ទើបបានជាបណ្ដែតបណ្ដោយឱ្យមានការប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង មិនចូលរួមគោរពវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ ។

រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់វិធានការណ៍យ៉ាងតឹងរឹងបំផុត ចំពោះការជួបជុំគ្នាយ៉ាងណា ក៏ដោយក៏អាជ្ញាធរមូលដ្ឋានដែលមានមន្ត្រីរបស់ខ្លួនតាំងពីថ្នាក់ ប៉ុស្ត៏ រហូតដល់អធិការស្រុកមិនវិធានការបង្ក្រាប ទុកឱកាសឱ្យពួកញៀនល្បែងស៊ីសងទាំងអស់នេះ ជួបជុំគ្នាយ៉ាងសប្បាយអឹងកងចូលរួមលេងល្បែងភ្នាល់ដាក់លុយចាប់ពីខ្ទង់ពាន់ដល់រាប់ម៉ឺនដុល្លារ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តមឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាពិនិត្យមើលភាពអសកម្មការងាររបស់គណៈបញ្ជាការឯកភាពស្រុកកងមាសផងទាន ៕

Post a Comment

0 Comments